ឯកឧត្តមរដ្ឋមន្រ្តីបាន អញ្ជើញចុះពិនិត្យស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយស្រុករលៀប្អៀ

សម្រាប់កម្មវិធីព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០នៅខេត្តកំពង់ឆ្នាំង ឯកឧត្តមវេង សុខុនរដ្ឋមន្រ្តីក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយស្រុករលៀប្អៀនិងនៅសង្កាត់កំពង់ឆ្នាំង។

ដើម្បីជាការចូលរួមចំណែកនិងអភិវឌ្ឍន៍ស្តារគ្រប់វិស័យនានាជាមួយបងប្អូនប្រជាកសិករកំពុងតែបន្តញាប់ដៃញាប់ជើងសាបព្រោះស្រូវឲ្យបានទាន់ពេលវេលា។

តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អហើយសង្ឃឹមថានឹងទទួលបានផលល្អ។

តាមរយ:ឯកឧត្តមរដ្ឋមន្ត្រីបងប្អូនប្រជាកសិករបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូន ពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។

ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំនិងការពារសត្វចង្រៃផ្សេងៗកុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ។ មន្ទីរបានឲ្យដឹងថាលទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន៤៦៦ហ.តនៃផ្ទៃដីខូចខាតចំនួន១៧៩២ហ.តហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់។FB_IMG_1605924603763

FB_IMG_1605924600107

FB_IMG_1605924592674

FB_IMG_1605924586482

FB_IMG_1605924577346

FB_IMG_1605924558014

You might like