នៅព្រឹកថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០២០
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាអធិបតី ក្នុងទីវាជាតិអាហារូបត្ថម្ភលើកទី៧ (៦ វិឆ្ឆិកា ២០១៤ ៦ វិឆ្ឆិកា ២០២០)ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅសលប្រជុំនៅសាលាខេត្តកំពង់ចាម។
ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកំពស់ អាហារូបត្ថម្ភ លើប្រធានបទនៃការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអហារសុខភាព ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្តខិតខំការអនុវត្តន៍ផែនការជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងផែនការមេ ២០៣០ ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើទំនើបកម្មកសិកម្ម ប្រកបដោយបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងធ្វើប្រសើរសន្តិសុខស្បៀង ដើម្បីវិបុលភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា៕









