កណ្តាល៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនី
អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដោយ
មានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍
អគ្គនាយករងនិងជាប្រធានជំនាញចុះទៅពិនិត្យមើលចម្លាក់ស្ពាន់ របស់កម្លាំងមួកខៀវកម្ពុជា
បេសកម្មអង្គការសហប្រជាជាតិ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥១ ចំណុចគីឡូម៉ែត្រលេខ១០នៅស្រុកពញាឮខេត្តកណ្តាល ដើម្បីដាក់តាំងបង្ហាញនៅសួនសមិទ្ធផលវិស័យរក្សាសន្តិភាព នៅវិមានឈ្នះ ឈ្នះដែលគ្រោងសម្ពោធជាផ្លូវការនៅចុងខែធ្នូឆ្នាំ២០២០ខាងមុខ។
នៅឯសួនកងកម្លាំងរក្សាសន្តិភាពនិងបោសសំអាតមីនបានកសាងដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា។
សួននេះបានសាងសង់ស្តូបមួយមានបីថ្នាក់ធ្វើឡើងតាមទំរង់៣-៥និង៧នៃគោលនយោបាយឈ្នះ ឈ្នះ។
នៅផ្នែកខាងលើស្តូបមានជ្រុង៣ដោយសង់រូបចម្លាក់មនុស្សពីរនាក់ឈរកាន់ទង់ តំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិនិងកាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាតំណាងឲ្យកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកម្មរក្សាសន្តិភាពក្នុងទិសដៅបំពេញបេសកម្មនិងសកម្មភាពមនុស្សធម៌ស្វែងរកដើម្បីសុខសន្តិភាពជូនពិភពលោក៕






