ឯកឧត្តមគួច ចំរើន អភិបាលដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវវលេខ២០០ស្ថិតនៅក្នុងភូមិ៤សង្កាត់លេខ៤.

ព្រះសីហនុព្រឹកថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០នេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុប្រធានមន្ទីរអង្គភាពនិងនាយកទីចាត់ការសាលាខេត្តព្រះសីហនុរួមនិងលោកអ៊ីសុខឡេង
អភិបាលក្រុងព្រះសីហនុបានឱ្យដឹងថាផ្លូវលេខ
២០០មានទីតាំងស្ថិតភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុត្រូវបានប្រជាពលរដ្ឋធ្វើការសាង
សាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះស្នើនឹង១៥៣គ្រួសារក្នុងនោះ
ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារផ្ទះបិទទ្វារចោល៥៩ខ្នងផ្ទះ
ផ្ទះលក់ឱ្យជនបរទេសចំនួន០៣ខ្នងដីទំនេរ
ចំនួន០២ ឡូតិ៍សំណង់គ្រោងដែក០២និងសំណង់បេតុង០២។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ ក្នុងនោះឃើញអាជីវកម្មមួយចំនួនមានដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើសេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០រៀល
(ប្រាំលាន)ដល់៥០.០០០.០០០រៀល
(ហាសិបលាន)ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។

រដ្ឋបាលខេត្តមិនអនុញ្ញាតិឱ្យជនណាយកផ្លូវនេះធ្វើជាប្រយោជន៍បុគ្គលនោះឡើយ ហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីក និងកែលម្អសោភ័ណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាបន្ថែមថាផ្លូវលេខ២០០នេះ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ចំពោះមុខ រដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដែលអាចសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័សករណីមានការសង្រ្គោះបន្ទាន់ផងដែរ។

ឯកឧត្តមបន្តថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតិឱ្យ
សាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុនេះ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយអាចគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១ខាងមុខ។

ទន្ទឹមនោះយើងក៍ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភ័ណភាព ដើម្បីបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរ កាន់តែល្អប្រសើរថែមទៀត ក្នុងបុព្វហេតុបំរើប្រយោជន៍សាធារណៈក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុរបស់យើង ។

ឯកឧត្តមបានបន្តថាការរៀបចំពង្រីកនិងកែលម្អសោភ័ណភាពផ្លូវលេខ២០០ គឺក្នុងគោលបំណងធំចំនួន០៤ដូចខាងក្រោម៖
១.លើកស្ទួយសោភ័ណភាពទីក្រុង
២.ការអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ
៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល
៤.កាត់បន្ថយការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារ និងដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ល។FB_IMG_1606296846773

FB_IMG_1606296854118

FB_IMG_1606296860171

FB_IMG_1606296865973

FB_IMG_1606296876348

FB_IMG_1606296916471

FB_IMG_1606296926037

FB_IMG_1606296932675

FB_IMG_1606296944625

You might like