កិច្ចប្រជុំជាលើកដំបូងដើម្បីកំណត់ផែនការសកម្មភាពក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នក ប្រើប្រាស់នៅកម្ពុជា

(ភ្នំពេញ)៖នារសៀលថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានរៀបចំកិច្ចប្រជុំលើកទី១
របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តមប៉ាន
សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដោយមានចូលរួមពី ឯកឧត្តម លោកជំទាវ
ជាអនុប្រធានអចិន្ត្រៃយ៍អនុប្រធាននិងជាសមាជិកជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គប្រជុំទាំងមូល ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប» ពិនិត្យរបាយការណ៍ដែលដាក់ជូនដោយលេខាធិការដ្ឋាន គ.ជ.ក.ប. និងកំណត់ផែនការសកម្មភាពរបស់ គ.ជ.ក.ប. ដែលនឹងត្រូវអនុវត្តក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា ព្រោះ គ.ជ.ក.ប ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាពិនិត្យ និងដោះស្រាយបណ្តឹងដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ប្រព័ន្ធ និងគោលនយោបាយក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់ប្រទេសកម្ពុជាគឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយកិច្ចការពារអ្នកប្រើប្រាស់នេះក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជាដែរ តែក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលការណ៍ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បងរបស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីសារៈសំខាន់នៃវត្តមានរបស់សមាគមអ្នកប្រើប្រាស់ដែលជាតំណាងឱ្យអ្នកប្រើប្រាស់ និងផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ រួមទាំងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាសមាជិក និងជាលេខាធិការនៃ គ.ជ.ក.ប បានរាយការណ៍ជូនអង្គប្រជុំថា មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចំនួន៥២៧រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងលេខ ១៣៣ កយ.ពណ.ប្រក/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងបានរៀបចំនីតិវិធីសម្បថនៅមុខសាលាដំបូងរាជធានី-ខេត្តរួចរាល់ផងដែរ
ហើយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ជ.ក.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាពបន្តរបស់ខ្លួនដោយបានបន្តរៀបចំ សកម្មភាពកសាងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិស្ថិតនៅក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលរួមមាន៖
១.សេចក្តីព្រាងប្រកាសស្តីពី នីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
២.សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
៣. សេចក្តីព្រាងប្រកាសអន្តរវក្រសួងស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការផ្សាយលក់ផលិតផលទំនិញ និងសេវាបន្ថែមពីនេះឯកឧត្តមអគ្គនាយកបានអំពាវនាវឱ្យសាធារណៈជនទាំងអស់ដែលមានបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកប្រើប្រាស់ អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook “អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ឬតាមរយៈអាសយដ្ឋានផ្លូវលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយក្នុងនោះមាត្រា ៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ រួមជាមួយសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានសមាសភាពពីតំណាងក្រសួង ស្ថាប័នចំនួន ១២រូប ដែលមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាន គ.ជ.ក.ប. ហើយអគ្គនាយកដ្ឋានក.ប.ប.ជាសេនាធិការ
និងជាលេខាធិការដ្ឋាន។FB_IMG_1606310311054

FB_IMG_1606310347598

FB_IMG_1606310373550

FB_IMG_1606310339253

FB_IMG_1606310332794

FB_IMG_1606310347598

FB_IMG_1606310406248

FB_IMG_1606310438563

FB_IMG_1606310428021

You might like