នាថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងវិភាគមុខងារ និងតួនាទីតាមផ្នែក និង ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ចំណុះអោយការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក_លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យជំនាញ និងមន្រ្តីជំនាញដែលពាក់ព័ន្ធ ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
លោកប្រធាននាយកដ្ឋានបានណែនាំ អោយសមត្ថកិច្ចជំនាញ ពង្រឹងតួនាទី បំពេញកាតព្វកិច្ច ដែលថ្នាក់លើប្រគល់ជូន ដោយមានការទទួលខុសត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ Covid-19 ៕



