ឯកឧត្តម ម៉ុម សារឿន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឯកឧត្តម ឧត្តមសេនីយ៍ និងប្រតិភូអមដំណើរ ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំស្ថាប័ន កម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព ក្រុង ស្រុក និងមន្ត្រីនគរបាលជាតិថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត៕FB_IMG_1606384366792

FB_IMG_1606384372509

FB_IMG_1606384376870

FB_IMG_1606384390202

FB_IMG_1606384395089

FB_IMG_1606384406421

FB_IMG_1606384433901

FB_IMG_1606384442593

FB_IMG_1606384460554

FB_IMG_1606384465868

FB_IMG_1606384499481

FB_IMG_1606384447379

FB_IMG_1606384454632

FB_IMG_1606384504689

FB_IMG_1606384508206

You might like