ឯកឧត្តមអ៊ុនចាន់ដាអភិបាលអញ្ជើញចូលជួបសំដែងការគួរសម និងជូនពរឯកឧត្តម ហ៊ុន ណេងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា

នៅរសៀលថ្ងៃសុក្រ១២កើតខែមិគសិរឆ្នាំជូតទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តមអ៊ុនចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលជួបសំដែងការគួរសម និងជូនពរឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំរបស់ឯកឧត្តម។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកងកម្លាំប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមគោរពជូនពរឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជាតិ អភិវឌ្ឍន៍មាតុភូមិឲ្យកាន់តែសម្បូររុងរឿង និងសូមបានសមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕FB_IMG_1606483039928

FB_IMG_1606483030330

FB_IMG_1606483022272

FB_IMG_1606483092229

FB_IMG_1606483067333

FB_IMG_1606483084139

You might like