ឯកឧត្តមគួច ចំរើនប្រធានគណៈកម្មការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ស្វាគមន៍សប្បុរសជនផ្តល់អង្ករចំនួន ៤១តោននិងសម្ភារៈ

ព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។

សមាគមពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ បានឧបត្ថម្ភអង្ករ ៤០តោន និងក្រុមហ៊ុន វ៉ាងមីងដឺប្រាឌើ (ខេមបូឌា) WANG MING DE BROTHER (CAMBODIA) Co,LTD ឧបត្ថម្ភអង្ករ ១តោន ទឹកសុទ្ធ ៣០កេស ទឹកផ្លែឈើ ២០កេស និងនុំដំឡូង ៣០កេស ។ ដើម្បីអបអរមសាទរ ខួបទី១៥៧ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សមាគមពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ និងក្រុមហ៊ុន វ៉ាងមីងដឺប្រាឌើរ (ខេមបូឌា) ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តមានដូចជាអង្ករ និងសម្ភារៈមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានលទ្ធភាពយកទៅប្រើ ប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ពិសេសនឹងយកអំណោយទាំងនេះទៅចែកជូនប្រជាពលរដ្ឋទីទ័ល ក្រនៅស្រុកព្រនប់នាពេលខាងមុខ ។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានសាខាកាកបាទក្រហមខេត្ត សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ សប្បុ រសជន លោកឧកញ៉ា និងលោកជំទាវ បន្តការគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ក៍ដូចជាអាជ្ញាធរខេត្តព្រះសីហនុ មានលទ្ធភាពនាំយកអំណោយមនុស្ស ធម៌ចែកជូនប្រជាពលរដ្ឋរបស់យើងក្នុងខេត្តព្រះសីហនុ បន្តទៀតនៅពេលខាងមុខ។FB_IMG_1606484546173

FB_IMG_1606484571533

FB_IMG_1606484562910

FB_IMG_1606484556452

FB_IMG_1606484580409

FB_IMG_1606484541018

You might like