នាល្ងាចថ្ងៃព្រហស្បតិ៍ទី២៦ខែវិច្ឆិកាឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាបារាំងកំរឹតA1-B1 ក្រោមអធិបតីភាពលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងនោះផងដែរ អង្គភាពដែលទទួលបានជោគជ័យលើភាសាបារាំងរួមមានៈ
១ មជ្ឈមណ្ឌលជាតិ សិស្សចំនួន២២នាក់ បានប្រឡងជាប់ចំនួន១៤នាក់ស្មើរនិង៦៣.៦៣%
២ សាកលវិទ្យាល័យការពារជាតិ សិស្សចំនួន ១២នាក់បានទទួលជោគជ័យចំនួន0៣នាក់ ស្មើរនិ១២%
៣ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលនៃកងយោធពលខេរភូមិន្ទ សិស្សចូលរួមចំនួន២២នាក់ បានប្រឡងជាប់កំរឹតA1-B1ចំនួន២០នាក់ស្មើរនិង៩០.៩០%។
៤សាលានាយទាហានសកម្មសិស្សចំនួន២៣បានប្រឡងជាប់ចំនួន១៦នាក់ ស្មើរនិង៦៩.៥៦%ស្មើរនិង៦៣.៦៣%
លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការសិក្សាភាសាបារាំង បើទោះបីជា បរិបទនៃការសិក្សាភាសាបារាំងក្នុងកំឡុងពេលនៃវិបត្តិ ខូវីតក៍ដោយរាល់នូវសិក្ខាកាមទាំងអស់បានខិតខំយកចិត្តទុកដាក់និងសិក្សាប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរលើសពីការរំពឹងទុក។
លោកជំទាវបានកត់សំគាល់ថា៖
ភាសាបារាំងនៅតែជាអតិភាពក្នុងការចេញ
ទៅបំពេញបេសកកម្មរក្សាសន្តិភាពជាពិសេសយោធិនជានារីដែលមជ្ឈមណ្ឌលជាតិបានកំពុងតែបណ្តុះបណ្តាលជាក់ស្តែងស្រាប់មិនត្រឹមតែប៉ុណ្ណោះផ្នែកវិទ្យាសាស្រ្តសុខាភិបាល
ក៍សំខាន់ណាស់ផងដែរសម្រាប់នាយទាហានដែលមានបំណងទៅបំពេញកម្មសិក្សានៅប្រទេសបារាំង។
ជាចុងបញ្ចប់លោកជំទាវបានស្ញើចសរសើនិងលើកទឹកចិត្តសូមអោយសិក្ខាកាមភាសាបារាំងទាំងអស់ខិតខំរៀនបន្តរទៀតពីព្រោះមានបេសកកម្មជាច្រើនកំពុងរង់ចាំអ្នកដែលមានមជ្ឈមណ្ឌលជាតិជាសក្ខីកម្មស្រាប់ក្នុងការបំពេញបេសកម្មរក្សាសន្តិភាពក្នុងក្រខណ្ឌ័អង្គការសហ
ប្រជាជាតិ លើទឹកដីនិយាយភាសាបារាំងក្នុងតំបន់អាហ្រ្វិក។






