គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង..

គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រស្របតាមប្លង់ប្រព័ន្ធសុរិយោដី។

ផែនការស្ថាបនាផ្លូវលេខ២០០ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖

-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ
-លើកកម្ពស់ការផ្តល់សេវាសុខាភិបាលនិងសុខមាលភាពសាធារណៈ
-លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្មនិងជាសម្បត្តិឯកជន
-លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។

ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្តស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ(ផ្លូវលេខ២០០)នេះធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះមកឲ្យរដ្ឋបាលខេត្តធ្វើការស្ថាបនាផ្លូវទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។

តើបងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈគាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជាផលប្រយោជន៍សាធារណៈដែរឬទេ?ការគាំទ្រនិងការលើកទឹកចិត្តពីបងប្អូននឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យក្នុងក្តីស្រម៉ៃរបស់បងប្អូនទៅថ្ងៃអនាគត៕អគុណសន្តិភាពFB_IMG_1606811896783

FB_IMG_1606811908106

FB_IMG_1606811912736

FB_IMG_1606811916696

FB_IMG_1606811929081

You might like