ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣

ព្រះសីហនុនៅព្រឹកថ្ងៃព្រហស្បតិ៍៣រោចខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កទាំង ៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ។

បន្ទាប់ពីចុះពិនិត្យមើលទីតាំងអាគារសំរាប់ធ្វើចត្តាឡីស័ករួចមកឯកឧត្តម អភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សំរាប់បំរើដល់ភាពចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

ការសាងសងមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះគឺបំពាក់ដោយម៉ាស៊ីនវិភាគ និងសម្ភារៈបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យដើម្បី វិភាគជំងឺឆ្លងទូទៅជាពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ជាដើមដែលកំពង់កើតមានឡើងនៅពេលនេះផងដែរ៕FB_IMG_1606975750268

FB_IMG_1606975787076

FB_IMG_1606975866808

FB_IMG_1606975831393

FB_IMG_1606975841524

You might like