តំណាងឱ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ទោឌៀប វណ្ឌី

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍សៅ សុខាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានចាត់តាំងនាយទាហានជាន់ខ្ពស់កង
រាជអាវុធហត្ថអញ្ជើញចុះសាកសួរសុខទុក្ខ
លោកឧត្តមសេនីយ៍ទោឌៀប វណ្ឌីនាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺត្បៀតសួត នឹងកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋានស្ថិតនៅក្នុងបូរីហាយធិច២ ផ្ទះលេខ៥A ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទន្ទឹមនឹងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថនិងការផ្តែផ្តាំថែទាំសុខភាពគោរពវិជ្ជបញ្ជាពេទ្យព្រមទាំងមានថវិកានិងអាហារបំប៉នសុខភាពមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌីព្រមទាំងគ្រួសារ មានសេចក្តីរំភើបត្រេកអរនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតព្រមទាំងបានរៀបរាប់រយៈពេលជាង២៧ឆ្នាំបំរើការងារក្នុងស្ថាបន័កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍សៅ សុខាបានលើកទឹកផ្តល់ឱកាសដល់រូបលោកបានសម្រេចភារកិច្ច នាំមកនូវកិត្តិយសសម្រាប់គ្រួសាររហូតដល់បច្ចប្បន្ននេះ ហើយថ្ងៃនេះផងដែរគ្រួសារខ្ញុំបាទពិតជាមានកិត្តិយសជាខ្លាំងដែលលោកបានចាត់តាំងនាយទាហានជាន់ខ្ពស់មកសួរសុខទុក្ខដល់លំនៅដ្ឋានតែម្តង។FB_IMG_1607151915321

FB_IMG_1607151922389

FB_IMG_1607151927606

FB_IMG_1607151994996

FB_IMG_1607151933907

You might like