លោកវរសេនីយ៍ឯក សេង តេងសេរីមេបញ្ជាកាកង អនុសេនាធំវិស្វកម្មពិធី គោរពទង់ជាតិប្រចាំសប្តាហ៍ដើម្បីផ្សព្វផ្សាយនូវជំងឺ កូវីដ.១៩

ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៥ខែធ្នូឆ្នាំ២០២០
លីបង់:ពិធីគោរពទង់ជាតិប្រចាំសប្តាហ៍និងផ្សព្វផ្សាយផែនការអនុវត្តបន្ត ក្រោមវត្តមាន លោក វរសេនីយ៍ឯកសេង តេងសេរីមេបញ្ជាកាកងអនុសេនាធំវិស្វកម្មពហុ
ជំនាញលេខ ៣៩៦ក្នុងពិធីគោរពទង់ជាតិនេះ
ដែរ លោក វរសេនីយ៍ឯក សេង តេងសេរី មេបញ្ជាការក៏បានក្រើនរំលឹកទៅកាន់ នាយទាហាន​ នាយទាហានរងនិងពលទាហាន ក្នុងកងវិស្វកម្មលេខ៣៩៦ទាំងអស់ត្រូវតែយកចិត្តទុកដាក់ថែរក្សាអនាម័យ​អោយបានខ្ពស់ ដើម្បីបង្ការទប់ស្កាត់់នូវជំងឺកូវីដ១៩​ត្រូវពាក់ម៉ាស់និងមានទឹកអាល់កុលសំរាប់លាងដៃនៅជាប់ខ្លួនជានិច្ចនៅពេលដែលចេញប្រតិបត្តិការនៅខាង
ក្រៅបន្ទាយ និងនៅក្នុងបន្ទាយ ។

លោកក៍បានបន្តមាន​ប្រសាសន៍ថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់តាមផ្នែកជំនាញនិមួយៗដូចជា ជំនាញបោសសម្អាតមីន វិស្វកម្ម បច្ចេកទេសបើកបរ និងគ្រឿងចក្រ ក្រុមគ្រូពេទ្យកំរិត១ រថពាសដែក ជាពិសេសផ្នែកភស្តុភារ ដែលបានផ្គត់ផ្គង់ស្បៀងម្ហូបអាហារជូនដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់បាន​យ៉ាងល្អជាទីពេញចិត្ត រយះពេល១០ខែជាងនេះជាលទ្ធផលគឺបានជោគជ័យគ្រប់ភារកិច្ច​ជាបន្តបន្ទាប់ និងនៅសល់រយះពេលតែ៦សប្តាហ៍
ទៀតប៉ុណ្ណោះនិងត្រូវបញ្ចប់បេសកកម្មមាតុភូមិនិវត្តន៍ហើយបើសិនគ្មានការប្រែប្រួល ៕

ជាចុងក្រោយលោកមេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមអោយមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជៀសផុតពីជំងឺCOVID-19ទាំងអស់គ្នា ៕FB_IMG_1607159615221

FB_IMG_1607159602465

FB_IMG_1607159594551

FB_IMG_1607159586839

FB_IMG_1607159659489

FB_IMG_1607159576987

You might like