រសៀលថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានអញ្ជេីញ
អមដំណេីរ ឯកឧត្តមគង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងពិធីប្រគល់ផ្ទះសង់ពីស័ង្កសីមួយខ្នង ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯមជូនប្រជាពលរដ្ឋទីទាល់ក្រ០១គ្រួសារ រស់នៅក្នុងឃុំសំបួរ។
បន្ទាប់ពីពិធីប្រគល់ផ្ទះរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តអញ្ជើញចុះពិនិត្យទីតាំងនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន
០២នាក់កំពុងធ្វេីចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែនពាមឧកញ៉ាអុងដែលគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ស្រុកល្វាឯមបានរៀបចំសម្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍
សហគមន៍២៨វិច្ឆិកា។




