គិតត្រឹមតែមួយម៉ោងក្រោយមកបន្ទាប់ សម្តេចតេជោប្រកាសពីការទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃភ្លាម មានឧកញ៉ាធំៗ ៦រូបជួយឧបត្ថម្ភថវិកាសរុបបាន 13 លាន មួយសែនដុល្លារ..

(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងរយ:ពេលប្រមាណតែ១ម៉ោង​នា​យប់​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ទទួលបានថវិកាដែលបរិច្ចាក​ពីពាណិជ្ជករល្បីៗចំនួន៦រូបដំបូង​នៅកម្ពុជា ដែលចូល​រួមបរិច្ចាគ​ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស​ជំហ៊ាន​ដំបូង​សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាសអំពាវនាវនោះទេ ប៉ុន្តែជាស្មារតី​សប្បុរសធម៌របស់ពាណិជ្ជករខ្មែរ ដែលបានស្ម័គ្រចិត្តដោយជឿជាក់ ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន។

យោងតាមបណ្តាញព័ត៌មាន នៅប្រមាណម៉ោង៩:០០យប់ថ្ងៃនេះ ពាណិជ្ជករដែលបានចូលរួម​បរិច្ចាគថវិការួមមាន៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បរិច្ចាគ​ថវិកាចំនួន៣​លានដុល្លារ, អ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា ចេន ហ្ស៊ី នៃក្រុមហ៊ុនព្រីនគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ចំនួន៣លានដុល្លារ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាចំនួន១​លានដុល្លារ និង ឧកញ៉ា ថោង សារ៉ាត់ បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ។
ថវិកាសប្បុរសចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន គិតត្រឹមម៉ោង១:០០យប់នេះ ថ្ងៃទី៧ ធ្នូនេះ មានចំនួនសរុប១៣លាន និង១០ម៉ឺនដុល្លារអាមេរិក។FB_IMG_1607371667636

FB_IMG_1607371695975

FB_IMG_1607371680649

FB_IMG_1607371663573

FB_IMG_1607371672346

FB_IMG_1607371684301

You might like