លោក គាត ហ៊ុល អភិបាល ក្រុងស្វាគមន៍អំណោយពីសប្បុរសជនម៉ាស់ចំនួន ៥២,៥០០ ម៉ាស់

ព្រឹក ថ្ងៃអង្គារ ៨ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានទទួល ម៉ាស់ចំនួន ៥២,៥០០ (ប្រាំម៉ឺនពីរពាន់ប្រាំរយ) ម៉ាស់ ពីសប្បុរសជនក្នុងក្រុងប៉ោយប៉ែត ដែលយកមកឧបត្ថម្ភដល់រដ្ឋបាលក្រុងសម្រាប់រួមចំណែកអនុវត្តវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។

សប្បុរសជនដែលបានចួលរួមឧបត្ថម្ភរួមមាន៖
១-លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវ ខា លីនដា ម្ចាស់សំណង់ផ្ទះល្វែង វីឡាមានជ័យ
២- លោក យ៉ាង គីមហ៊ុយ និងលោកស្រី (ពាណិជ្ជករ)
៣- លោក អ៊ួង វ៉ាន់ឌី និងលោកស្រី (ពាណិជ្ជករ)
៤- លោក ជា ថុងលាង និងលោកស្រី (ពាណិជ្ជករ) ។

ម៉ាស់ខាងលើរដ្ឋបាលក្រុងបាននឹងបន្តផ្តល់ជូនតាមបណ្តារអង្គភាពនានាក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតម៉ាស់ពាក់ការពារកុំឱ្យឆ្លងវីរុសកូវីដ-១៩៕

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង ក៏បានថ្លែងអំណគុណ និងគោរពជូនពរចំពោះលោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលតែងបានចូលរួមឧត្ថម្ភជាមួយរដ្ឋបាលក្រុង រួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងរយៈកាលកន្លងមក និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕FB_IMG_1607404775091

FB_IMG_1607404724188

FB_IMG_1607404716587

FB_IMG_1607404729472

FB_IMG_1607404735858

FB_IMG_1607404742954

FB_IMG_1607404764598u

You might like