ភ្នំពេញថ្ងៃព្រហស្បតិ៍ ១០រោច ខែមគិសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញមានការរៀបចំពិធីប្រគល់អាវរងាចំនួន១៨០០អាវដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯ.ឧ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនមន្ត្រីអង្គភាពសុីម៉ាក់ដែលកំពុងបំពេញកិច្ចប្រតិបតិ្តការជួរមុខស្ថិតខេត្តពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀងដែលត្រូវបានប្រគល់ជូនអង្គភាពសុីម៉ាក់ជាដេីម។
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីអង្គភាពសុីម៉ាក់ទាំងអស់សូមគោរពនិងថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងឯ.ឧ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលតែងតែយល់ដឹងនិងគិតគូរដោយខិតខំយកចិត្តទុកដាក់ដល់សុខទុក្ខរបស់អ្នកជំនាញដោះមីនរបស់អង្គភាពសុីម៉ាក់ ជាពិសេសដល់ក្រុមកំពុងប្រតិបតិ្តការនៅជួរមុខ។
សូមឆ្លៀងឱកាសនេះ សូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងកូនចៅទាំងអស់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្ដដឹកនាំប្រទេសនិងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព
ឯកភាពជាតិនិងសម្បូណ៍រុងរឿងជានិច្ចនិរន្ដ។








