ការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ

ក្រោយពីទទួលបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិស្នងការស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំបញ្ជាផ្ទាល់មកកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌអ.ហ.ផ.ទឲ្យចុះស្រាវជ្រាវVស៊ើបអង្កេតបទល្មើសជាក់ស្តែងបន្ទាប់ពីបានទទួលបណ្តឹងប្តឹងពីជនរងគ្រោះពីបទឆបោក,លួចមានស្ថានទម្ងន់ទោសនិងកំហែងយកមានស្ថាទម្ងន់ទោស”ប្រព្រឹត្តកាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

ក្រោយមកជនសង្ស័យនៅតែបន្តធ្វើសកម្មភាព ChartsតាមWhatsAppទារប្រាក់ពីជនរងគ្រោះបន្ថែមទៀតចំនួន ៣៥ម៉ឺនដែលខ្លួនជនសង្ស័យបានទទួលប្រាក់លើកទី១ចំនួន
២៨៧.៥០០ដុល្លាររួចហើយ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯកសុឹម ចាន់ណារ៉ា ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ASHU GEORGE EBOT ភេទ ប្រុសអាយុ៣៨ ឆ្នាំជនជាតិ CAMERROONIAN ហើយបានធ្វើការឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យនៅ Apartment Baly 3 បន្ទប់លេខ B១៦ ជាន់ទី១៧ ផ្លូវកែវចន្តាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បានចាប់យកវត្ថុតាងរួមមាន:
-ក្រដាស់ពុម្ភពណ៌ខ្មៅសម្រាប់ផលិតដុល្លារ ១ដុំ ក្រដាស់សម្រាប់ផលិតលុយដុល្លារ ៣ដុំ
-ដបទឹកថ្នាំសម្រាប់លាយដើម្បីផលិតលុយដុល្លារ ដបធំ១ ដបតូច៥ដប
-ម្សៅស១ថង់ ដបប្រេង១ចំនួន
-លុយដុល្លារចំនួន ៧១00$ និងដុល្លារពុម្ភ៥០០ដុល្លារ
-រថយន្តម៉ាក់ Toyota Yaris ស្លាកលេខ ភព ២I 7337 ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។IMG_20201212_170529

IMG_20201212_170449

FB_IMG_1607767458059

You might like