លោកនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចុះត្រួតពិនិត្យការអភិវឌ្ឍន៍សាងសង់ផ្លូវបេតុងដែលចូលក្នុងវត្តព្រៃធ្នង់

ស្វាយរៀង៖ រសៀលថ្ងៃអាទិត្យ១៣រោចខែមិគសិរឆ្នាំជូតទោស័ក.ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការអភិវឌ្ឍន៍
សាងសង់ផ្លូវបេតុងដែលចូលក្នុងវត្តព្រៃធ្នង់ ស្ថិតនៅក្នុងឃុំរម៉ាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលទើបបានសាងសង់រួចរាល់ជាស្ថាពរ។

លោកនាយឧត្តមសេនីយ៍សៅ សុខាបានបន្តចុះ
ត្រួតពិនិត្យការសាងសង់ឧបដ្ឋានសាលា វត្តអង្គស្វាយ ស្ថិតនៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងដំណើរការសាងសង់បានប្រមាណ ៥០%ហើយ។

បន្ទាប់មកលោក នាយឧត្តមសេនីយ៍ក៏បានឧបត្ថម្ភថវិកាចំនួន៥,០០០,០០០បន្ថែម
ទៀតសម្រាប់ចាក់ដីបន្ថែមនៅក្នុងវត្តអង្គស្វាយផងដែរ។

សូមបញ្ជាក់ថាការចំណាយទាំងអស់សម្រាប់ធ្វើស្ថាបនាផ្លូវបេតុងចូលវត្តព្រៃធ្នង់និងឧបដ្ឋានសាលានៅវត្តអង្គស្វាយ គឺលោកនាយឧត្តមសេនីយ៍ សៅ សុខាបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទ្រទ្រង់នូវវិស្រ័យព្រះពុទ្ធសាសនាក៏ដូចការអភិវឌ្ឍន៍ផ្លូវជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅធ្វើបុណ្យទានម្តងៗផងដែរ៕FB_IMG_1607854081214

FB_IMG_1607854096678

FB_IMG_1607854114520

FB_IMG_1607854067889

FB_IMG_1607854087342

You might like