(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បាន
«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងតាម WHO បច្ចុប្បន្នប្រទសឆ្លងជាចង្កោមមាន ៥៣ប្រទេស មិនមែនបណ្តុំច្រើន ៣៣ប្រទេស រាប់ទាំងកម្ពុជាផងដែរ។ ករណីឆ្លងទ្រង់ទ្រាយធំ ១២០ប្រទេស រង់ចាំវាយតម្លៃពីរប្រទេសផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ នៅកម្ពុជា សរុប ៣៦២ករណី ក្នុងនោះ ករណីសហគមន៍ ៤១ករណី។ ព្យាបាលជាសះស្បើយ ៣១២នាក់ កំពុងព្យាបាល ៥០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់ពីខែមករា មកដល់ពេលបច្ចុប្បន្ន អ្នកយកសំណាកតេស្តរកជំងឺកូវីដ១៩ មានជិត ២៥ម៉ឺនសំណាក ដែលជាអត្រាខ្ពស់ ក្នុងចំណោមប្រទេសធ្វើតេស្តកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលបង្រៀនប្រជាពលរដ្ឋក្តឹបខ្នុរ ជាកូនខ្នុរនោះទេ។ សម្តេចតេជោ រំពឹងថា នឹងមិនមានអ្នករើសដាក់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា នឹងមិនមានអ្នករើសដាក់ខ្លួនថា សម្តេចតបតជាមួយគេនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» សម្តេចពិតជាកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពជាមួយមន្ត្រីសុខភាពសាធារណៈ មន្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រឡូកអស់ហើយក្នុងសមរភូមិសង្គ្រាមពីកងទ័ព ៣០នាក់ រហូតដល់រាប់ម៉ឺន និងគ្រប់គ្រងប្រទេសទាំងមូល លើសមរភូមិ ១០៥លើក លើវេទិការចរចារកសន្តិភាព និងក្របខណ្ឌចរចាផ្សេងៗទៀត ការដោះស្រាយបញ្ហាសង្គ្រោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ជាគ្រោះទឹកជំនន់ រាំងស្ងួត អគ្គិភ័យ រលំអគារ បានប្រឡូកអស់ហើយ តែស្ថានភាពបញ្ជាលើសមរភូមិកូវីដ១៩នេះ មិនមែនជារឿងសាមញ្ញ ហើយធម្មតានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងការគ្រប់គ្រងសមរភូមិកូវីដ១៩នេះ សម្តេចកាន់ជាប់ទូរស័ព្ទជាប់ប្រចាំ ហើយមុនម៉ោង ១២យប់ មុនវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានសុខភាពសាធារណៈ កាន់ទូរស័ព្ទចង់ញ័រដៃ ព្រោះជាពេលវេលារកឃើញវិជ្ជមាន ឬអវិជ្ជមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលទៀបភ្លឺ ទោះអត់ងងុយយ៉ាងណាក៏ដោយ ក៏ត្រូវភ្ញាក់ឡើង ដើម្បីតបសារជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល មុនការផ្សាយរបាយការណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមការយោគយល់អធ្យាស្រ័យចំពោះករណីរបស់លោក ឆែម សាវុធ ដែលបានលើកឡើងថា គួរដាក់លោកចូលនិវត្តន៍ព្រោះធ្វើឱ្យមានការភ័យខ្លាចក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ឆែម សាវុធ និងភរិយា និងក្រុមគ្រួសារ ជាជនជនរងគ្រោះ គួរត្រូវរួមគ្នាប្រយុទ្ធកូវីដ១៩ មិនគួរបន្ទោសគាត់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទង្វើអគុណធម៌ ដែលលោក ឆែម សាវុធ និងគ្រួសាររងគ្រោះហើយ ដាក់គាត់ឱ្យចូលនិវត្តន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានរហូតដល់ ១៨,៨២៨នាក់។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានមិត្តបរទេសផ្តល់យោបល់ឱ្យកម្ពុជាតាមរកអ្នកពាក់ព័ន្ធត្រឹមតែពីរថ្ងៃមុនពេលរកឃើញមេរោគ។ សម្តេចតេជោ បានថ្លែងថា ព្រោះតែការធ្វើបែបនោះហើយ ទើបនាំឱ្យប្រទេសមួយចំនួនត្រូវឆ្លង និងស្លាប់គរជើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនធ្វើតាមការផ្តល់យោបល់នោះទេ ហើយបានធ្វើយ៉ាងម៉ត់ចត់ ទើបធ្វើឱ្យកម្ពុជាអាចទប់ស្កាត់មិនឱ្យមានការរីករាលដាលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល ត្រូវតែស្វែងរកអ្នកពាក់ព័ន្ធរយៈពេល១៤ថ្ងៃក្រោយ នៅពេលរកនរណាម្នាក់វិជ្ជមានកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា សុខចិត្តលំបាកបន្តិច តែអាចធ្វើឱ្យប្រាកដពីអ្នកមានហានិភ័យ។
