ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនីជាអធិបតីក្នុងពិធីសំណេះសំណាល តាមVideo Conference,,

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតី ក្នុងពិធីសំណេះសំណាល តាម Video Conference ជាមួយមេបញ្ជាការកងអនុសេនាធំ ៥កងនៅតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ មានសាធារណៈរដ្ឋម៉ាលី អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងលីបង់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាំយកការផ្តាំផ្ញើរសួរសុខទុក្ខដល់កងកម្លាំងទ័ពមួកខៀវកម្ពុជាទាំងអស់ក្នុងតំបន់បេសកកម្ម ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយមេបញ្ជាការកងអនុសេនាធំទាំងអស់ ត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានរបស់អង្គការសុខភាពពិភពលោក ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវិដ-១៩។ ជាមួយគ្នាត្រូវប្រកាន់ភ្ជាប់ជានិច្ចចំពោះការពាក់ម៉ាស លាងដៃជាមួយអាកុល ឬជែល និងត្រូវនៅគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ។

តាមរយៈ Video Conferenceឯកឧត្តម អគ្គនាយកមជ្ឈមណ្ឌលជាតិ ក្រុមគូ្រពេទ្យរបស់មជ្ឈមណ្ឌលជាតិ បានធ្វើបទបង្ហាញពីវិធាននៃការទប់ស្កាត់ជំងឺកូវិដ១៩នេះផងដែរ៕FB_IMG_1608117010146

FB_IMG_1608117049689

FB_IMG_1608117074246

FB_IMG_1608117129442

FB_IMG_1608117027412

You might like