តាកែវ៖ព្រឹកថ្ងៃ អាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងែទី ២០ ខែធ្នូ ឆ្នាំ ២០២០ នេះ ដោយមានការចង្អុលបង្ហាញពីរសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងមានការស្នើសុំដល់ក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល” Easy Pest Control “ជួយបាញ់ថ្នាំសំលាប់មេរោគផ្សេងៗ ក្នុងផ្សារខេត្តតាកែវ ពីរសំណាក់លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ ។
ក្នុងនោះដែរក៏មានការដឹកនាំចូលរួមផ្ទាល់ពី លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវលោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ បានដឹកនាំចុះបាញ់ថ្នាំកំចាត់សត្វល្អិត សំលាប់មេរោគផ្សេងៗ ជាច្រើនប្រភេទ នៅតាមផ្សារក្នុងខេត្ត ដោយក្នុងនោះមានការសហការផងដែរពីរអាជ្ញាធរ ក្រុងដូនកែវ និង អាជ្ញាធរស្រុកចំនួន២ គឺស្រុកត្រាំកក់ ស្រុកបាទី និងក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល មានទីតាំងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលចុះដឹកនាំបាញ់ដោយផ្ទាល់ដោយលោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល ” Easy Pest Control ” និងក្រុមការងារ ។
លោកប្រធានក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល បានឲ្យដឹងថា ការចុះបាញ់ថ្នាំថ្ងៃនេះ គឺជួយកំចាត់សត្វល្អិតចង្រៃជាច្រើននិងអាចកំចាត់មេរោគឆ្លងកូវិដ១៩ដើម្បីការពារកុំឲ្យមានការឆ្លង
រួមនិងជំងឺផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តតាកែវផងដែរ។
បញ្ជាក់ផងដែរថា ការចុះបាញ់ថ្នាំកំចាត់សត្វល្អិត និងអាចសំលាប់មេរោគកូវិដ១៩ និងកំចាត់មេរោគផ្សេងៗបានដែលធ្វើទ្បើងនៅទីតាំងចំនួន០៤ នៅក្នុងខេត្តតាកែវគឺទី០១ចុះបាញ់ក្នុងផ្សារណាត់ទី០២នៅក្នុងផ្សារធំតាកែវទី០៣នៅផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ និងទីតាំង០៤នៅ
ផ្សារសំរោងយោងក្នុងស្រុកបាទី។
ក្រោយពីបានបញ្ចប់ការចុះបាញ់ថ្នាំកំចាត់សត្វ
ល្អិតចំនួន៤ទីតាំងមកនេះឯកឧត្តមម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជានឹងមានការស្នើសុំដល់ក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល” Easy Pest Control “ជួយបាញ់ថ្នាំសំលាប់មេនៅតាមទីផ្សារមួយចំនួនទៀតក្នុងខេត្តតាកែវផងដែរ៕




