ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចលេខ៥១នាំយកអំណោយស័ង្កសីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត..

បន្ទាយមានជ័យថ្ងៃច័ន្ទ៧កើតខែបុស្សឆ្នាំជូតទោស័ក.ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ 🇰🇭🇰🇭
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងនាំយកអំណោយស័ង្កសីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយជួសជុលធ្វើផ្ទះជូនអតីតយុទ្ធជនធ្លាប់បម្រើការងារក្នុងអង្គភាពវរសេនាតូចថ្មើរជើង៥១៤ កងពលតូចថ្មើរជើងលេខ៥១ ជួបការលំបាក ចំនួន១ខ្នង រស់នៅភូមិប្រដាក ឃុំជប់វ៉រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក យោធភូមិភាគទី៥ ចំពោះអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ លះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ក៏ដូចជាការខិតខំបំពេញភារៈកិច្ចក្នុងអង្គភាពកន្លងមក អង្គភាពក៏តែងតែបានយកចិត្តទុកដាក់ទំនុកបម្រុងដល់បងប្អូនវិញដែរ បើទោះបីជាបងប្អូនអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក្តី។ ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាល ឯកឧត្តម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលជួបការលំបាក តាមរយៈ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១គ្រប់ពេលវេលារហូតមក៕
#ហ៊ុនម៉ាណែត 🇰🇭🇰🇭FB_IMG_1608549632992

FB_IMG_1608549626072

FB_IMG_1608549599086

FB_IMG_1608549573921

FB_IMG_1608549613191

FB_IMG_1608549582525

You might like