ព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារ ថែទាំផ្លូវចំនួន ០៣គម្រោង រួមមាន៖
-គម្រោងទី១ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTថែទាំជាលក្ខណៈខួប ផ្លូវត្រាចមជ្ឈមណ្ឌល ៣១៧ ចំនួន ០១ខ្សែ ប្រវែង ៣ ៤០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ស្ថិតនៅឃុំបល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
-គម្រោងទី២ ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៣ខ្សែ ប្រវែងសរុប ៦៥ ៤៥០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ០៦ ម៉ែត្រ និងស្លាកសញ្ញាចរាចរ ចំនួន ៣០៩ស្លាក នៅលើផ្លូវ ១០ខ្សែ ស្ថិតនៅក្នុងឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែងឈើទាល ឃុំសណ្តាន់ ឃុំងន ឃុំមានរិទ្ធ ឃុំព្រៃគុយ សង្កាត់អាចារ្យលាក់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
-គម្រោងទី៣៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេឍទ DBST ចំនួន ០៥ខ្សែ ប្រវែងសរុប ៤៦ ៩៧០ ម៉ែត្រ ទទឹង ៥,៥ ម៉ែត្រ និង ០៦ ម៉ែត្រ ស្ថិតក្នុងឃុំ ពពេល ឃុំនាងទីត ឃុំចុងជាច ឃុំគោកចារ ឃុំកក់ ឃុំរកាពរប្រាំ ឃុំទួលស្នួល ឃុំឈូក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គម្រោងទាំបីខាងលើនេះ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ៕

