លោកអភិបាលស្រុក អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក..

ព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ុត ខុន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដេីម្បីត្រួតពិនិត្យការងារ សន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវា និង ពិភាក្សារៀបចំផែនការទទួលប្រជាពលរដ្ឋ និង កម្មករចំណូលស្រុក មកពីក្រៅប្រទេស ពិសេសក្រោយការផ្ទុះការឆ្លង ជម្ងឺកូវីត.១៩ ក្នុងសហគមន៍ នៅខេត្តសាមុតសាន ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ ប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងលោក លោកស្រីមេឃុំ នៅសាលប្រជុំសាលាស្រុក៕

  1. FB_IMG_1608776859368 FB_IMG_1608776864774 FB_IMG_1608776909688 FB_IMG_1608776914330 FB_IMG_1608776901037

You might like