ជាការអនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តកិច្ចពង្រឹងការងារនិងផ្សព្វផ្សាយផែនការ

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ ដោយអនុវត្តតាមបទបញ្ជា របស់ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលក្រុង/ស្រុក ទាំង៩ ប្រជុំពង្រឹងការងារ និងផ្សព្វផ្សាយផែនការ ផ្សេងៗ របស់ស្នងការដ្ឋាន ដល់អធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាពិសេសគោរពនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រងចាំទទួលនិងដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ ដែលបានពិនិត្យកំហាករួចធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមមណ្ឌលនានាដែលបានរៀបចំទុកឡើងរួចរាល់ផងដែ៕
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។សូមអរគុណ!FB_IMG_1608798942350 FB_IMG_1608798990534 FB_IMG_1608798977086 FB_IMG_1608798996039 FB_IMG_1608799010690 FB_IMG_1608799004670

You might like