ឯកឧត្តមគួចចំរើនអភិបាល ខេត្តដឹកនាំកិច្ចប្រជុំគណៈ កម្មការកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង

រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។

កិច្ចប្រជុំមានរបៀបវរ:ចំនួន៥ ÷
១.បើកកិច្ចប្រជុំ
២.របាយការណ៍ ស្តីពីស្ថានភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ (ដោយក្រុង ស្រុក សាម៉ី)
៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធ នឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តក្រុង.ស្រុក.ឃុំ.សង្កាត់ ។
៤.ពិភាក្សា
៥.មតិបូកសរុប ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្ត។

បន្ទាប់ពីធ្វើពិភាក្សារវាងក្រុង ស្រុកទាំង ៥រួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងឯកភាពលើផែនទី លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ អនុក្រឹត្យ និងព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានធ្វើការកើនរំលឹកនិងព្រមទាំងណែនាំឱ្យមន្ទីរដែនដីត្រូវសហការមន្ត្រីជំនាញរួមមាន÷
១.ចុះពិនិត្យ និងកំណត់ព្រំប្រទល់ក្រុង ស្រុក ឃុំ សង្កាត់។
២.ស្រុកទាំង៣ បោះបង្គោលកំណត់ព្រំប្រទល់ក្រុង ស្រុក ដើម្បីធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ៕FB_IMG_1608810378972 FB_IMG_1608810389216 FB_IMG_1608810386085 FB_IMG_1608810428407 FB_IMG_1608810409860

You might like