នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរគណ:បក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើពិធីប្រកាសបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពត ក្រោមអធិបតី ឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តកំពត។
ក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស សរុបចំនួន ២៥រូប ។
ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មី គឺលោកស្រី សំ ចរិយា រួចមក ឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មា
ធិការគណបក្សខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី លោកស្រី សំ ចរិយា ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ។
ចុងបញ្ចប់ ឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តកំពត បានកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្ស សាខាបក្សទាំងអស់ដែលបានខិតខំអនុវត្តន៍ការងាររបស់ខ្លួនក្នុងការពង្រឹង និងពង្រីកសមាជិករបស់គណបក្សជាបន្តបន្ទាប់៕

