ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អញ្ជើញចុះសួរសុខទុក្ខដល់ស្ត្រីទើបចូលមកសម្រាល កូននៅមន្ទីរពេទ្យសង្កាត់លេខ៤

ក្រុងព្រះសីហនុ÷ព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អមដំណើរដោយលោកជំទាវ ប្រាក់ ច័ន្ទ សុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត និងលោកស្រីនាយិកាហិរញ្ញវត្ថុសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភមន្ត្រីសាលាខេត្តព្រះសីហនុ សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោក ហ៉ឹម ចាន់វិបុល អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាជាមធ្យមមានស្រ្តីចូលមកសម្រាលកូនពី ៦ទៅ ៧នាក់នាក់ក្នុងមួយថ្ងៃ ដោយឡែកនៅថ្ងៃទី២៥ ខែធ្នូនេះ មានស្ត្រីចូលមកសម្រាល និងត្រៀមសម្រាលកូនសរុបចំនួន ២៧នាក់ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៍បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី ធូ សុធារ៉ា ជាមន្ត្រីកិច្ចសន្យាសាលាខេត្តការិយាល័យសរុប និងពត៌មាន ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូងធ្វើឱ្យក្មេងមានសុខភាពល្អ ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៍បានអញ្ជើញសួសុខទុកស្រ្តីចូលមកសម្រាលកូនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងឧបត្ថម្ភថវិកាដល់ស្ត្រីចូលមកសម្រាលកូន ២៧នាក់ ក្នុងម្នាក់ ១០០,០០០រៀល ៕FB_IMG_1608874633177 FB_IMG_1608874644043 FB_IMG_1608874654570 FB_IMG_1608874648389 FB_IMG_1608874662096 FB_IMG_1608874668236

You might like