ព្រៃវែង÷នាព្រឹកថ្ងៃសុក្រទី២៥ ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណះអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ដោយមានការចូលរួមនៅក្នុងកម្មពិធីនេះ ក៍មានការអញ្ជើញពីមន្ត្រីគ្រប់ស្ថាប័ណ្ឌរួមពីសំណាក់លោកអភិបាលរងខេត្តលោក លោកស្រីប្រធានមន្ទីរនិង
អង្គភាពជុំវិញខេត្តកងកម្លាំង
ទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកនិងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រះស្ដេចផងដែរ។
សួមគូសបញ្ជាក់ផងដែរថា :ដោយសារនៅប៉ុន្មានខែនេះគឺមានបញ្ហាការប៉ះពាល់ជីវភាពរស់នៅដោយជម្ងឺសកលកូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជាផងដែរ ទើបសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងមូលដ្ឋាន ។
បាទអំណោយដែលបានចែកជូននាពេលព្រឹកនេះ : ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន សំរាប់ ១៦៥គ្រួសារមកពី ៣ឃុំគឺ ឃុំបឹងដោល ឃុំអង្គររាជ្យ និងសេនារាជឧត្តម ស្រុកព្រះស្ដេច ។
ជាចុងក្រោយឯកឧត្តមអភិបាល សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់នាពេលនេះ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

