នៅព្រឹកថ្ងៃសុក្រ ១១កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលសួសុខទុក្ខជាមួយគ្រូពេទ្យ ដែលកំពុងបំរេីការងារនៅមន្ទីរពេទ្យបង្អែកស្រុក និងប្រធានមណ្ឌលសុខភាពទូទាំងស្រុក និងបាននាំយកសម្ភារៈប្រេីប្រាស់មួយចំនួនទៀតដេីម្បីបំរេីក្នុងវិស័យសុខាភិបាល ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសម្រាប់បែងចែកទៅតាមបណ្តាអង្គភាពរបស់ខ្លួន ក្នុងគោលបំណងលេីកកម្ពស់វិស័យសុខាភិបាលក្នុងស្រុកល្វាឯមទាំងមូល។
មានការចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក នាយករងរដ្ឋបាលសាលាស្រុក, ប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិ, ប្រធានមណ្ឌលសុខភាពក្រុមគ្រូពេទ្យកំពុងបំរេីការងារនៅក្នុងមន្ទីរពេទ្យបង្អែក សរុបចំនួន៤៥នាក់។
ក្នុងពិធីសំណេះសំណាលនេះផងដែរ លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក បានថ្លៃអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញរាល់សេវាបំរេីជូនដល់ប្រជាពលរដ្ឋទូទាំងស្រុក ជាពិសេសការអនុវត្ត និងការការពារចំពោះស្ថានភាពចំពោះជំងឺកូវីដ១៩ដែលបានទប់ស្កាត់ បានយ៉ងល្អប្រសេីរ។ បន្ថែមពីនេះទៀតបាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ម៉ាស់ ចំនួន៨,០០០ម៉ាស់, ស្រោមដៃការពារ ១០កេស ស្មេី១០០ប្រអប់, របាំងមុខការពារ ចំនួន៣០០ ព្រមទាំងថវិកាឧបត្ថម្ភដល់គ្រូពេទ្យកំពុងបំរេីការងារក្នុងស្រុកក្នុងឪកាសឆ្លងឆ្នាំសកល២០២១ ចំនួន១៤៣នាក់ ក្នុងម្នាក់ៗថវិកាឧបត្ថម្ភចំនួន៨០,០០០រៀល ស្មេីនិង ១១,៤៤០,០០០រៀល ព្រមទាំថវិកាទិញសម្ភារៈចំនួន ៣,៤០០,០០០រៀល និងឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័កស្រុក ចំនួន១,០០០,០០០រៀលនិងបានឌបត្ថម្ភការបំពាក់អំពូលសូឡា(ដំណេីរការដោយពន្លឺព្រះអាទិត្យ) សម្រាប់បំភ្លឺពេលយប់ចំនួន១០គ្រឿង ជូនដល់មន្ទីរពេទ្យស្រុកប្រតិបត្តិផងដែរ។

