រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយ ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការប្រយុទ្ធជំងឺកូវីដ១៩

បន្ទាយមានជ័យ÷ថ្ងៃសៅរទី២៦ ខែធ្នូ ឆ្នាំ២០២០នេះក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំបាទនិង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍។

អំណោយឧបត្ថម្ភរួមាន:
១.ទិសភូមិភាគជួរមុខ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល
២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៣.កងរាជអាវុធហត្ថខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល
៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល ៕FB_IMG_1608949391734 FB_IMG_1608949400390 FB_IMG_1608949406359 FB_IMG_1608949415616

You might like