(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង អារាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីសំណាក់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម ខេង ស៊ុំ ប្រធានក្រុប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍ថា អំណោយជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារៈកិច្ចទាំងថ្ងៃយប់ក្នុងកិច្ចប្រតិបត្តិការ និងចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងជម្ងឺនេះចូលក្នុងសហគមន៍។
អំណោយឧបត្ថម្ភរួមមាន៖
១-កងរាជអាវុធហត្ថខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល។
២.ទិសភូមិភាគជួរមុខ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល។
៣.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល
៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៦ ០០០ ០០០រៀល។
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៨ ០០០ ០០០រៀល ។
៦.វរៈសេនាតូចលេខ៥០៣ អង្ករ ២០០០ គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអុីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៣ ០០០ ០០០រៀល៕

