លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ រួមកម្លាំងនគរបាលចុះអប់រំ ណែនាំជូនបងប្អូនប្រជាពល រដ្ឋដែលធ្វើការនៅស្តង់ត្រី!

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរ ដោយ លោក វរសេនីយ៍ឯក សៅ សារឿនអធិការក្រុងប៉ោយប៉ែតបានដឹកនាំក្រុម
ការងារមន្ត្រីរដ្ឋបាលក្រុងសង្កាត់កម្លាំងនគរបាលចុះផ្សព្វផ្សាយណែនាំដល់កន្លែងទីតាំងស្តង់ត្រីជាច្រើនកន្លែងត្រូវតែពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នានិងត្រូវមានជែលរឺ អាកុលលាងដៃ ។

នៅក្នុងឱកាសនោះលោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានណែនាំដល់អ្នកគ្រប់គ្រងស្តង់ត្រីអោយត្រូវចេះសម្អាតអនាម័យ ឱ្យបានត្រឹមត្រូវ កុំធ្វើឱ្យមានក្លិនស្អុយជះនិងប៉ះពាល់ដល់អ្នកជិតខាង ហើយជាពិសេសត្រូវពាក់ម៉ាស់ការពារជំងឺផ្សេងៗគឺសំខាន់នាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ ។

លោកអភិបាលក្រុងក៏បានបន្តទៀតថាការចុះមកថ្ងៃនេះគ្រាន់តែណែនាំនិងចែកម៉ាស់ជូនដល់បងប្អូនកម្មករតែប៉ុណ្ណោះប៉ុន្តែបើសិនចាប់ពីថ្ងៃស្អែកទៅ
ក្រុមការងារនឹងចុះមកពិនិត្យមើលមិនឃើញមានការពាក់ម៉ាស់​ឱ្យបានត្រឹមត្រូវទេ លោក នឹងស្នើរសុំបិទទីតាំង អាជីវកម្មបណ្ដោះអាសន្នតែម្តង៕FB_IMG_1609052502544 FB_IMG_1609052613237 FB_IMG_1609052508322 FB_IMG_1609052655628 FB_IMG_1609052662981

You might like