គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៥

រហូតមកដល់បច្ចុប្បន្ននេះគឺបាននិងកំពុងចូលរួមចំណែកក្នុងការជំរុញអនុវត្តន៍នូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្រ្តវិស័យកសិកម្ម ក្នុងរយៈពេលមធ្យមនិងផែនការមេរបស់
ក្រសួង ដោយត្រូវជំរុញការធ្វើទំនើបកម្មកសិកម្មប្រកប
ដោយការប្រគួតប្រជែងបរិយាបន្ន ធននឹងការប្រែប្រួលអាកាសធាតុ និរន្តភាពនិងការជំញផលិតកម្មស្បៀង
ប្រកបដោយវិបុលភាពនិង
សុខមាលភាពសម្រាប់
ប្រជាជនកម្ពុជា។

បច្ចុប្បន្នកម្មវិធីនេះបានគ្របដណ្តប់នៅ ២៤ រាជធានី-ខេត្ត និងមានប្រជាកសិករចំនួន ១៤៤ ០០០គ្រួសារ កំពុងទទួលបានប្រយោជន៍ពីកម្មវិធី។ មួយក្នុងចំណោមកម្មវត្ថុរបស់កម្មវិធីនេះគឺ “ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាធាតុចូលកសិកម្មសម្រាប់គាំទ្រកសិករដែលមានទំហំ
ផ្ទៃដីបង្កបង្កើនផលតូចនិងងាយរងគ្រោះនិងការទទួល
យកបច្ចេកទេសថ្មីទៅអនុវត្ត កែលម្អ ច្នៃប្រឌិតនិងធ្វើនវានុវត្តន៍ដើម្បីបង្កើនសមត្ថភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិតពីត្រឹមផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាពនៅជនបទ។

អនុវត្តតាមកម្មវត្ថុរបស់កម្មវិធីបានយ៉ាងល្អប្រសើរ និងស្របតាមសេចក្តីត្រូវការជាក់ស្តែងនិងចាំបាច់នូវធាតុចូលកសិកម្ម (គ្រឿងយន្ត) ក្នុងបំណងបង្កើនផលិតភាពផលិតកម្មកាត់បន្ថយពលកម្ម និងថ្លៃដើមនិងចំណេញពេលវេលាមន្ទីរ
កសិកម្មរុក្ខាប្រមាញ់និង
នេសាទខេត្តឧត្តរមានជ័យ កាលពីថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ បានរៀបចំពិធីប្រគល់ទទួល មធ្យោបាយសម្ភារជូនដល់តំណាងកសិករចំនួន ៤០នាក់ ដែលអញ្ជើញមកពីសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែ។ ពិធីនេះស្ថិតក្រោមអធិបតី ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តឧត្តរមាន
ជ័យ។
ការបែងចែកសម្ភារជូនដល់កសិករនាថ្ងៃនេះរួមមាន៖
១- បណ្តុំអាជីវកម្មបន្លែចំនួន ០៣ អញ្ជើញមកពីស្រុកអន្លង់វែងមាន ០១ និងនៅស្រុកត្រពាំង ប្រាសាទមាន ០២ ដោយបណ្តុំនីមួយៗទទួលបានម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន ១០ គ្រឿង សរុបមាន ៣០គ្រឿង។
២- បណ្តុំអាជីវកម្មបន្លែចំនួន ០៤ អញ្ជើញមកពីក្រុងសំរោងកសិករចំនួន ៤គ្រួសារ មកពីភូមិអូរឬស្សី ភូមិភ្នៀត ភូមិគោកគរ សង្កាត់សំរោង និងភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយគ្រួសារនីមួយៗទទួលបានផ្ទះសំណាញ់ ០១។
៣- បណ្តុំអាជីវកម្មស្រូវចំនួន ០៤ អញ្ជើញមកពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយ អំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្ត ០១គ្រឿង ប្រើសម្រាប់ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី។
៤- បណ្តុំអាជីវកម្មដំឡូងមីចំនួន ០២ អញ្ជើញមកពីស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្តចំនួន ១គ្រឿង ប្រើសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ បាញ់ ថ្នាំស្មៅ និងបាញ់ជីទឹក។

សូមបញ្ជាក់ផងដែរថា គ្រប់បណ្តុំដែលបានទទួលសម្ភារដូចបានរៀបរាប់ជូនខាង លើ បានកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖
១- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនមាសបៃតងចំនួន ០១ លើដំណាំផ្កាខាត់ណាលឿង ដោយទទួលទិញមួយថ្ងៃចំនួន ៣០០គ.ក្រ តម្លៃ៤ ០០០ រៀល/គ.ក្រ សម្រាប់រយៈពេល ១ឆ្នាំ។
២- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លើការផ្គត់ផ្គង់មាន៖
– ឪឡឹកលឿងចំនួន ២ ០០០គ.ក្រ/ថ្ងៃ តម្លៃ ១ ៨០០រៀល/គ.ក្រ រយៈពេល ៣ខែ
– ត្រសក់ផ្អែមចំនួន ៣០០គ.ក្រ/ថ្ងៃតម្លៃ៣ ០០០រៀល/គ.ក្រ រយៈពេល ១ឆ្នាំ
– ខាត់ណាផ្កាលឿងចំនួន ៥០០គ.ក្រ/ថ្ងៃតម្លៃ៤ ០០០រៀល/គ.ក្រ រយៈពេល៦ខែ
– កំពុងរៀបចំកិច្ចសន្យាទិញត្រសក់ទ្រើងចំនួន២ ០០០គ.ក្រ/ថ្ងៃ តម្លៃ ៩០០រៀល/គ.ក្រ។

កសិករដែលទទួលបានសម្ភារថ្ងៃនេះ សុទ្ធតែជាកសិករគំរូ ដែលបានកំពុង ដាំបន្លែផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ដើម្បីនាំយកទៅកាន់ទីផ្សាររាជធានីភ្នំពេញ។ ពិតណាស់ សម្ភារទាំងនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ សំរួលដល់កំលាំងពលកម្ម និងមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះឲ្យកាន់តែធំជាងមុន រួមចំណែកបង្កើនប្រាក់
ចំណូលតាមរយ:ខ្សែច្រវាក់ផលិតកម្មបន្លែ នៅតាមបណ្តុំនីមួយៗ។ ក្នុងខណ:នេះផងដែរ អង្គការ GIZ ក៍បានចែកជូននូវឧបករណ៍អូសដាំគ្រាប់ស្រូវ ចំនួន ៥គ្រឿង ជូនដល់កសិករនៅក្នុងសហគមន៍កសិកម្មចំនួន ៤គ្រឿង ក្នុងនោះសហគមន៍អូរឬស្សី ០១ សហគមន៍ខ្ទំ ០២ សហគមន៍ពង្ររុងរឿង ០១ និងស្ថានីយកសិកម្មកូនក្រៀល ០១ គ្រឿង។FB_IMG_1609166188074 FB_IMG_1609166167697 FB_IMG_1609166240975 FB_IMG_1609166258919 FB_IMG_1609166273110 FB_IMG_1609166209198

You might like