ភ្នំពេញ÷នារសៀលថ្ងៃចន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧ មន្រ្ដីពាក់ព័ន្ធ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន ចំនួន ៣០ នាក់។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១- ផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
២- ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀនបញ្ហាអនាម័យ និងវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន៕

