សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា ៖ « ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីអបអរសាទរទទួលអំណរឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងចូលមកដល់នៅវេលាដ៏ឆាប់ៗខាងមុខនេះ ជាបឋមរូបខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមគោរពជូនសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនាជយាតិរេកអនេកប្បការ ចំពោះ សម្ដេចក្រឡាហោម និង លោកជំទាវ សូមមានសុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា ឆន្ទៈ មនសិការ ប្រាជ្ញាវាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បី សម្ដេច និង លោកជំទាវ បន្តរួមចំណែកដឹកនាំសង្គមជាតិមាតុភូមិ កាន់តែចំរុងចម្រើនថ្កុំថ្កើង សម្បូរសប្បាយជានិច្ចនិរន្តរ៍ តរៀងទៅ ។
ក្នុងអភិសម័យប្រពៃថ្លៃថ្លានេះដែរ រូបខ្ញុំ និងសហការី សូមថ្លែងនូវការគោរពកោតស្ញប់ស្ញែងជាអនេកប្បការ ចំពោះវីរភាពឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ដែលជានិច្ចកាល សម្តេច តែងបំពេញបេសកកម្មចម្បងៗ តាមនីតិកោសល្យជ្រៅជ្រះ តម្កល់ផលប្រយោជន៍ជាតិជាធំ សុវត្ថិភាពសង្គម រួមទាំងអនុវត្តនីតិរដ្ឋប្រាកដប្រជា ធានាបាននូវមូលដ្ឋានសន្តិភាព ស្ថិរភាព របៀបរៀបរយ ព្រមទាំងការពារសមិទ្ធផលសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរគួរជាទីមោទកភាពក្រៃលែង ។ »
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតគោរពជូនពរ ៖
