សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេល២២ឆ្នាំមក នេះគឺជាឱសថទិព្វ

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថានយោបាយយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែនរយៈពេល២២ឆ្នាំមកនេះគឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីនិងការអភិវឌ្ឍន៍ទើបបានបង្កើតឱកាសថ្មីៗបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជាមកដល់សព្វថ្ងៃនេះផងដែរ។

សម្តេចពិជ័យសេនាមានប្រសាសន៍បញ្ជាក់ដូច្នេះនៅរសៀលថ្ងៃទី២៩ខែធ្នូនេះក្នុងដំណើរការអញ្ជើញចុះពិនិត្យសួនសមិទ្ធផលវិស័យការពារជាតិដែលបានស្ថាបនារួចរាល់ឡើងនៅវិមានឈ្នះឈ្នះ និងពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះជំហានទី២។

សម្តេចពិជ័យសេនាទៀ បាញ់ បានបន្តថា ជាក់ស្តែងនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០នេះគឺជាខួបគម្រប់២២ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពការបង្រួមបង្រួមជាតិនិងការឯកភាពទឹកដីហើយក៏មានថ្ងៃដែលប្រទេសកម្ពុជាទើបតែបានកសាងវិមានឈ្នះឈ្នះ រយៈពេល២ឆ្នាំផងដែរ៕FB_IMG_1609287937377 IMG_20201230_083016 IMG_20201230_082844 FB_IMG_1609287865512 FB_IMG_1609286764159 FB_IMG_1609286753212 FB_IMG_1609286784870 FB_IMG_1609286802054 FB_IMG_1609287501194 FB_IMG_1609287910740 IMG_20201230_082755 FB_IMG_1609286774178

You might like