គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រចុះ ពិនិត្យការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវក្រុង​ចំនួន​៣៤​ខ្សែ​ក្នុងខេត្ត​ព្រះសីហនុ..

នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ នេះ គណៈកម្មាធិការជាតិ​គ្រប់គ្រង​និងអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​​ដឹកនាំដោយឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដោយមានការអមដំណើរដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមការងារ បានអញ្ជេីញ​ចុះពិនិត្យវឌ្ឍនភាព​នៃការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវក្រុង​ចំនួន​​៣៤​ខ្សែ​ក្នុងខេត្ត​ព្រះសីហនុ៕

FB_IMG_1609350352171 FB_IMG_1609350391070 FB_IMG_1609350437405 FB_IMG_1609350400571 FB_IMG_1609350377114 FB_IMG_1609350343548 FB_IMG_1609350422192 FB_IMG_1609350369484 FB_IMG_1609350325143

You might like