នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកំលាំងបញ្ជារការដ្ឋានអង្គរក្សនៅស្ថិតនៅក្នុងឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៃបញ្ហាការដ្ឋានអង្គរក្ស ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផលនិងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។
ឯកឧត្តមក៏បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាតែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។
នាឱកាសនោះផងដែរឯកឧត្តម វ៉ី សំណាង ក៏បាននាំយកសម្ភារៈមួយចំនួន
ជូនដល់ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៅបញ្ជាការដ្ឋានកងអង្គរក្ស រួមមាន៖ អង្ករ ៥តោន សាច់ជ្រូក២ក្បាល ស្មើនឹង២៣៥គក្រ ឆៃថាវ 40 គ.ក ត្រសក់ ២០ គ.ក សណ្តែក 10 គ.ក ត្រប់ ១០ គ.ក ត្រឡាច 10 គ.ក ស្ពៃក្រញ៉ាញ់ 30 គ.ក មី ១០០កេស ត្រីខ ៥កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ អាវ ១០០ អាវ និង ភួយ ១០០៕

