លោកឧត្ដមសេនីយ៍ត្រីឈួន​ គឹមសានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឃនៈភាពប្រចាំខែធ្នូនិងទិសដៅការងារខែមករាឆ្នាំ២០២១

ព្រៃវែង÷នៅព្រឹក​ ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត​ តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែ ធ្នូ និងទិសដៅការងារ ខែ មករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង / ស្រុក ទាំង១៣ និងប្រធានស្នាក់ការសន្តិសុខ សរុបនាយអាវុធហត្ថ ចំនួន ៤៧ នាក់ ។IMG_20210105_104332 FB_IMG_1609818183459 FB_IMG_1609818170760 FB_IMG_1609818188822 FB_IMG_1609818176133

You might like