លោកឧត្តមសេនីយ៍ត្រី​ឈួន គឹមសានរួមមន្រ្តីក្រោមឱវាទបាននាំយកថវិកាមូលនិធិជូនដល់គ្រួសារសពលោកសំ សុន

ព្រៃវែង÷នៅរសៀល​ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវថ្ងៃទី៥ ខែមករា ឆ្នាំ២០២១

ការគិតការយល់ដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយ នាយរង កងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោកនាយឧត្តមសេនីយ៍​​ បានបង្កើតមូលនិធិ អតីត មហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ត្រី​ឈួន គឹមសាន មេបញ្ជាការនិងមន្រ្តីក្រោមឱវាទបាននាំយកថវិកាមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល)
និងថវិកានាយទាហាន នាទាហានរងកងរាជអាវុធហត្ថខេត្តចំនួន ៤.០០០.០០០ រៀល( បួនលានរៀល ) អង្ករ ១០០ គីឡូក្រាម, មី ៥ កេស , ២កេស​​ ទឹកផ្លែឈើ ៥ កេស ទឹកសុទ្ធ ៥ កេស ជូនដល់គ្រួសារសព លោក សំ សុន អតីត កងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ បានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ដោយរោគគាពាធ នៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។FB_IMG_1609836371440 FB_IMG_1609836365815 FB_IMG_1609836401541 FB_IMG_1609836392070 FB_IMG_1609836379670

You might like