កិច្ចប្រជុំពិនិត្យពិភាក្សា លើការកំណត់ និង កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ.!!

ព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១នេះឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួម​ ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើការកំណត់ និង កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅសាលាប្រជុំខេត្តកំពត ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តកែប និងឯកឧត្តមអភិបាលខេត្តតាកែវ និងជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាឱ្យបានហ្មត់ចត់ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងដំណោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ឆាប់រហ័សនិងងាយស្រួល
FB_IMG_1609910274508 FB_IMG_1609910278536 FB_IMG_1609910283268 FB_IMG_1609910287770 FB_IMG_1609910309537 FB_IMG_1609910329161 FB_IMG_1609910302974

You might like