រដ្ឋបាលក្រុងព្រះសីហនុ ក្រោយពីបញ្ចបការស្ថាប នារួចរាល់ជាផ្លូវការអាជ្ញាធរនឹងចេញបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត ,ដាក់ទុកសម្ភារៈឬលក់ដូរ..!

ព្រះសីហនុ÷នៅព្រឹកថ្ងៃ
ទី០៦ខែមករា ឆ្នាំ២០២០១អជ្ញាធរចេញបំរាមគ្រប់ផ្លូវដែលបានការអភិវឌ្ឍន៍ទាំងអស់នៅក្នុងក្រុងព្រះសីហនុ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ជាផ្លូវការហើយនោះ អាជ្ញាធរនឹងបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត,ដាក់ទុកសម្ភារៈ ឬលក់ដូរ ប៉ះពាល់មកលើផ្លូវនិងចំណីផ្លូវឡើយ ក្នុងនោះចំណុចដែលហាមឃាត់រួមមាន៖
* លើតួផ្លូវនិងចិញ្ចើមផ្លូវកៅស៊ូឬផ្លូវបេតុង
* លើខឿនក្រាលការ៉ូឡាសងខាងផ្លូវ។
ជុំវិញវិធានការនេះ បើតាមមន្ត្រីដដែលបញ្ជាក់ថា គ្រប់ផ្លូវដែលខាងបច្ចេកទេសបានស្ថាបនាដាក់ខឿនរបាំងហើយនោះ ហាមមិនឲ្យបើកយានយន្តឡើង ឆ្លងដាច់ខាត ក្នុងនោះកន្លែងដែលបើកយានយន្តឆ្លង ឡើងបាន គឺអនុញ្ញាតតែកន្លែងណាដែល ខាងបច្ចេកទេសស្ថាបនាបើកមុខជាទំនាបផ្លូវចូលរួច។ មន្ត្រីដដែលបញ្ជាក់បន្ថែមថា ចំពោះចំណុចផ្លូវដែលរៀបខឿនការ៉ូឡាបិទ គឺធ្វើឡើងនៅគ្រប់ទីតាំងស្របផ្លូវដែល ម្ចាស់ផ្ទះឬម្ចាស់សំណង់ផ្សេងៗ ពុំមានកន្លែងទុកចតយានយន្ត។

រីឯកន្លែងដែលបានបើកបន្ទាប សម្រាប់បើកយានយន្ត ចេញចូលបាន អាស្រយ័ទៅលើកន្លែងនោះ មានទីតាំងអាចចតយានយន្តបាន (មិនចតនៅលើខឿនការ៉ូឡា)។
វិធានការនេះធ្វើឡើងដើម្បីរៀបចំសោភណ្ឌ័ភាពក្នុងទីក្រុង និងរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅ ក្នុងនោះមន្ត្រីជំនាញក៍ជូនជាដំណឹងឲ្យពលរដ្ឋ ម្ចាស់ផ្ទះត្រៀមបម្រុងរកចំណតដោយខ្លួនឯង ក្រៅពីចំណុចហាមឃាត់ផងដែរ ។ ករណីនេះ មន្ត្រីជំនាញបានជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់លំនៅដ្ឋានឬម្ចាស់អាគាររដ្ឋនិងឯកជន ចូលរួមអនុវត្តន៍ទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ក្រោយពេលផ្លូវទាំងអស់ស្ថាបនារួច ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរនឹងចាត់វិធានការតាមនិតិវិធីផ្លូវច្បាប់ ៕FB_IMG_1609914625025 FB_IMG_1609914612808 FB_IMG_1609914601649 FB_IMG_1609914592863

You might like