ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តកំពតនឹងមានវត្តមានចុះសំណេះ សំណាល សួរសុខទុក្ខ និង ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន៣៦គ្រួសារ

ស្រុកឈូក៖ នាព្រឹកថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម ហាស់ សូបិន អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពមួយចំនួនជុំវិញខេត្ត អភិបាលស្រុក អភិបាលរងស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឈូក ក្រុមយុវជនទាំង៣ប្រភេទ ក្រុមចលនាស្ត្រី និង មន្រ្តីរដ្ឋបាលស្រុក បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃ និង ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣៦គ្រួសារ នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

មានប្រសាស៍នាឳកាសនោះ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វនិងដំណាំ
រួមផ្សំសម្រាប់ឆ្លើយតបតាមតម្រូវការក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ១៩។

ឯកឧត្តមប្រធាន បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ ដោយគោរពតាមបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ ទោះបីនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ តិចតួចក៏ដោយ។

អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៣៦គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរអំបិល១គីឡូ
ក្រាម និងថវិកា៤០,០០០៛ កងកំលាំង ចំនួន ១៥នាក់ ១នាក់/២០,០០០៛ និងបានផ្តល់ពូជមាន់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ និងគ្រាប់ពូជបន្លែចំនួន ១២គ្រួសារ។

ឯកឧត្តមប្រធាន និងក្រុមការងារបានបន្តដំណើរចុះពិនិត្យដោយផ្ទាល់ដល់សួនបន្លែរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផងដែរ៕FB_IMG_1611034986620 FB_IMG_1611034996667 FB_IMG_1611035002016 FB_IMG_1611035066775 FB_IMG_1611035007695 FB_IMG_1611035078219 FB_IMG_1611035082523 FB_IMG_1611035088102 FB_IMG_1611035027764 FB_IMG_1611035049954 FB_IMG_1611035032839 FB_IMG_1611035042707

You might like