ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ លោកស្រីអភិបាលរងខេត្តសៀមរាម ថ្នាក់ដឹកនាំអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន គជបជ រួមនិងប្រធានអង្គការអាយអូអឹម អង្គការWHO អង្គការយូនីសេហ្វ អង្គការយូអិនអេហ្វភីអេ អង្គការធីភីអូ មន្រ្តីគម្រោងRCO បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាល និងយូអិន សម្រាប់ពលករទេសន្តរប្រវេសន៍ ក្នុងតំណាក់កាលកូវីដ-១៩ ជាមួយអជ្ញាធរស្រុក លោកស្រីអភិបាលស្រុក មន្រ្តីអ្នកអនុវត្តគម្រោង នៅសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ក្រោយពីស្តាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោកស្រីអភិបាលស្រុកក្រឡាញ់ រាយការណ៍ជូនប្រតិភូ ថ្នាក់ដឹកនាំអំពីស្ថានភាព និងលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបានកន្លងមក និងលោកជំទាវអនុប្រធានអចិន្រ្តៃយ៍ និងជាប្រធានប្រតិភូមានមតិចាប់អារម្មណ៍ បានលើកឡើងអំពីគោលបំណងដែលប្រតិភូមានទាំងរាជរដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍចុះមកត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នានេះ ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផលនៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលពលករទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំនូមពរ ដែលមន្រ្តីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង ។
លោកជំទាវ បានធ្វើការក្រើនរំលឹក ឱ្យអាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានាដែលពលករដ្ឋបានស្នើ និងឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងតែកើតមានជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាល ក៏បានស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែម ទៀតសម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ៕

