នាព្រឹកថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាគណធិបតីក្នុងពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៥៤៣ប័ណ្ណ ដែលស្ថិតនៅក្នុងភូមិសាមគ្គី១ និងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពី៖ លោក ប៊ិន សូឈី អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងលោក លោកស្រី នាយក នាយិការងខណ្ឌ លោកចៅសង្កាត់ ព្រមទាំងមន្ត្រីក្រោមឱវាទ។

