នៅរសៀល ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំពិសេស ដើម្បីពិភាក្សា និងដាក់ផែនការអនុវត្តន៍រឹតបន្តឹងការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យក្នុងមូលដ្ឋាន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយបានផ្តោតសំខាន់លើការងារ ៣ចំណុចធំៗ រួមមានៈ
១-ផែនការរឹតបន្ដឹងការងារការពាសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធា
រណៈនិងអនាម័យនៅជុំវិញស្ថានទូត និវេសនដ្ឋាន និងអង្គការជាតិ អន្ដរជាតិធំៗ ដែលមានមូលដ្ឋានក្នុងខណ្ឌដូនពេញ ។
២-វិធានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងអុកឡុង និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ។
៣-វិធានការរឹតបន្ដឹងករណីបង្ករំខានដោយសំលេងនិងផលប៉ះពាល់ដល់ការរស់នៅ ដើម្បីបំពេញការងាររបស់ក្រសួងឬស្ថាប័ននិងប្រជាពល
រដ្ឋក្នុងមូលដ្ឋានដោយមានកិច្ចការសំខាន់ៗមួយចំនួនទៀតផងដែរ។

