ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញ ទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST

នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញទៅពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៣ ខ្សែ នៅខេត្តកណ្តាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។

– ខ្សែទី១ មានប្រវែង ៣ ៩៨៤ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចស្ពានទី ១៩ ទៅភូមិស្វាយរំពារ ឃុំវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លទ្ធផលសម្រេចបានប្រមាណ ៨៣% ។

– ខ្សែទី២ មានប្រវែង ៦ ៥៨៧ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣ គឺ ភូមិអំពិលទឹក ភូមិក្រោលគោ និងភូមិព្រែកឫស ក្នុងភូមិសាស្រ្ដ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
លទ្ធផលសម្រេចបានប្រមាណ ៨៣% ។

-ខ្សែទី៣ មានប្រវែង ៣ ៨២៥ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៥ ភូមិ គឺភូមិស្វាយមាស ទៅភូមិឈូក ភូមិសន្លុង ភូមិព្រៃលាក់ម្ចាស់ និងភូមិថ្មី ឃុំវិហារសួគ៌ និងឃុំសន្លុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
លទ្ធផលសម្រេចបានប្រមាណ ៦០% ។

ផ្លូវទាំង ៣ខ្សែនេះ គ្រោងនឹងក្រាលកៅស៊ូស្រទាប់ទី ១ ឲ្យបានមុនខែមេសា ខាងមុខនេះ៕FB_IMG_1611119664345 FB_IMG_1611119625476 FB_IMG_1611119605789 FB_IMG_1611119570379 FB_IMG_1611119578741 FB_IMG_1611119559595 FB_IMG_1611119595014 FB_IMG_1611119634301 FB_IMG_1611119643982

You might like